ឈឺធ្មេញ


 វិធីបំបាត់ឈឺធ្មេញយ៉ាងមានប្រសិទ្ធភាព៖
- ត្រួយត្របែក៖ យកត្រួយត្របែក៣-៤សន្លឹក លាងឲ្យស្អាតរួចយកមកទំរួចដាក់នៅកន្លែងឈឺ៥នាទីនឹងបានធូរស្រាល។ នៅក្នុងស្លឹកត្របែកក៏មានផ្ទុកនូវសារធាតុ astringents ដែលអាចជួយបង្រួមចន្លោះអញ្ចាញធ្មេញ និងបំបាត់ការឈឺធ្មេញ។
- ម្រេច៖ យកម្រេច២-៣គ្រាប់ កិនឲ្យម៉ដ្ឋ ហើយលាយអំបិលបន្តិច រួចដាក់នៅកន្លែងដែលឈឺ៥នាទីនឹងបានធូរស្រាល។
- ខ្ទឹមស៖ កិនខ្ទឹមសឲ្យម៉ដ្ឋ បន្តិច រួចដាក់នៅកន្លែងដែលឈឺ៥នាទីនឹងបានធូរស្រាល វិធីបន្ថែមទៀតយើងអាចកិនវាឲ្យម៉ដ្ឋរួចយកដាំជាមួយទឹកសមល្មមមិនច្រើនពេក ហើយយកទឹកនោះមកខ្ពុរមាត់១ថ្ងៃ២ឬ៣ដងនឹងបានកាត់បន្ថយការឈឺ ដោយខ្ទឹមសផ្ទុកនូវសារៈធាតុ allicin ដែលអាចបំបាត់ការឈឺធ្មេញបាន។
*** វិធីខាងលើគ្រាន់តែអាចជួយបន្ថយការឈឺចាប់ មួយរយៈពេលខ្លីប៉ុណ្ណោះ តែមិនអាចព្យាបាលមូលហេតុរបស់វាដែលជាបញ្ហានោះឡើយ សូមពិភាក្សាជាមួយពេទ្យធ្មេញដើម្បីទទួលបានការព្យាបាល។
សូមបងប្អូនខ្មែរយើង ជាពិសេសយុវជន ចេះថែទាំធ្មេញ។ កុំប្រើឈើចាក់ធ្មេញឲ្យសោះ សូមនាំគ្នាប្រើច្រាសដុសធ្មេញវិញ ក្រោយពេលអាហារ។