មមាញ ជាឱសថពិសេសដែលយើងមិនបានដឹង!
ជួយព្យាបាល
រលាកត្រចៀក ឈឺក្បាល រោគស្គមរីងរៃរបស់ស្រ្ដី ឈឺថ្លើមភ្នែកឡើងលឿង
ស្បែកឡើងលឿងយ៉ាងពូកែ។
+ ផ្នែកប្រើប្រាស់ៈ
រុក្ខជាតិទាំងមូល ។
+ ការព្យាបាលៈ
- រុក្ខជាតិទាំងមូលៈ
ព្យាបាលហើមពោះ រាគ ឈឺពោះ បូស រោកសើរស្បែក បុកយកទឹកបន្តក់ត្រចៀកព្យាបាលរលាកត្រចៀក
ឈឺក្បាល។
- ឫសៈ ឃាត់ឈាម
ឈាមជើងធ្មេញ រោគស្គមរីងរៃរបស់ស្រ្ដី ផ្សះស្បូនក្រោយឆ្លងទន្លេ។
- ស្លឹកៈ
ជួយបណ្ដេញខ្យល់ បន្ទន់លាមក កែឈឺក្បាល ស្លឹកដំបិទឬពូតយកទឹកបន្តក់ កែឈឺត្រចៀក
កែរោគរើម បុកលាយអំបិលលាបព្យាបាលឈឺចង្កេះ។
- ផ្លែៈ
ទំលាក់ព្រូន បញ្ចុះទឹកនោម។’
*ការប្រើប្រាស់៖
១០-១៥ក្រាមដាំទឹកហូបក្នុង១ថ្ងៃ។
☞ លើសពីនេះទៅទៀត មមាញខ្មោចអាចជួយព្យាបាល ឈឺថ្លើមភ្នែកឡើងលឿង ស្បែកឡើងលឿងបានយ៉ាងពូកែដោយយកដើមផ្កាមមាញខ្មោច ផ្កាពណ៌លឿង ហាលអោយស្ងួតដាំទឹកផឹក។
*** សូមពិនិត្យ
និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។
វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។