ជាពិសេសមេរោគមហារីកដោះ
សួត និងមហារីកក្រពេញប្រូស្តាត ទឹកនោមផ្អែម
ឈឺសន្លាក់ឆ្អឹង។
*
ធាតុផ្សំ៖
- ស្លឹកទៀបបារាំងប្រមាណ
១០សន្លឹក (កុំយកស្លឹកចាស់ពេក) និងទឹកស្អាត១លីត្រ
-
យកវាទៅហាលនឹងខ្យល់ឲ្យស្ងួត
ព្រោះវាធ្វើឲ្យស្លឹកដែលហាលស្ងួតនោះមានប្រសិទ្ធិភាពថ្នាំកាន់តែប្រសើរឡើងថែមទៀត
កុំយកស្លឹកវាទៅហាលនឹងកំដៅថ្ងៃ ឬកំដៅក្នុងចង្ក្រាន្តអគ្គីសនី
ពីព្រោះកំដៅខ្លាំងពេកវាធ្វើឲ្យបាត់បង់មេថ្នាំ។
និងប្រសិទ្ធិភាពរបស់វា។
* វិធីធ្វើ៖
-
ដាក់ដាំទឹក១លីត្រឲ្យពុះ
-
ពេលពុះភ្លាមដាក់ស្លឹកទៀបចូល និងបន្ថយភ្លើង រួចរំងាស់រយៈពេល២០នាទី
ពណ៌វានឹងក្លាយទៅជាត្នោតចាស់ ឬដូចតែធម្មតា។
-
ទុកវាឲ្យត្រជាក់សិនចាំផឹក តែនេះមានប្រសិទ្ធិភាពត្រឹមរយៈពេល៧-៨ម៉ោង ហើយអាចក្លាសេបាន។
-
ត្រូវផឹកទឹកនេះឲ្យបានជាប់រយៈពេល៣០ថ្ងៃ និងផឹក៣ដងក្នុងមួយថ្ងៃ ម្តង១កែវមុនពេលបាយ
ហាមខកខាន តែនេះងាយស្រូបយកនៅពេលក្រពះទទេ។
-
ក្រោយផឹកបាន៣០ថ្ងៃត្រូវទៅឲ្យគ្រូពេទ្យពិនិត្យថាតើជម្ងឺនៅមាន ឬអត់
ហើយប្រសិនបើរោគសញ្ញានៅមានត្រូវនៅបន្តផឹកដដែល។ ប្រសិនបើរោគសញ្ញាបាត់មុនរយៈពេល៣០ថ្ងៃ
ត្រូវបន្តផឹកដើម្បីឲ្យប្រាកដថាគ្មានរោគសញ្ញាណាមួយនៅសល់។
*
សម្រាប់អ្នកដែលចង់ថែទាំសុខភាព៖ អាចផឹក១កែវក្នុង១ថ្ងៃ ៣០នាទីមុនពិសារបាយ
ហើយ៥ថ្ងៃក្នុងមួយអាទិត្យ ហើយមិនត្រូវលាយជាមួយតែអ្វីផ្សេងនោះទេអាចធ្វើឲ្យវាឆុងគ្នា។
*អាចសាកល្បងវិធីនេះ
ពេលដែលពេទ្យវិទ្យាសាស្រ្តអស់សម្ថភាពព្យាបាលហើយ។
-
ស្លឹកទៀបបារាំងមានប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការប្រឆាំង
និងសម្លាប់មេរោគមហារីកកាចសាហាវ មហារីកកូនកណ្តុរ
វាក៏ជួយដល់ប្រព័ន្ធការការខ្លួនរបស់យើងឲ្យរឹងមាំផងដែរ។
-
វាជួយកំចាត់ជាតិអាស៊ីតអ៊ុយរិចចេញពីក្នុងឈាម និងជួយដល់ប្រព័ន្ធបង្ហួរនោមផងដែរ
ហើយវាមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពឡើយ។
-
ស្លឹកវាជាថ្នាំប្រឆាំងនឹងការរលាកសាច់ដុំ ឈឺសន្លាក់ឆ្អឹង ដោយយកស្លឹកវាស្ងោរជាមួយទឹក
១៥នាទី រួចយកទឹកវាទៅម៉ាស្សា និងស្អំរយៈពេល២០នាទីចំកន្លែងដែលឈឺពីរដងក្នុងមួយថ្ងៃ។
»»ធម្មតាអ្វីក៏ដោយតែងតែមានគុណសម្បត្តិ
និងគុណវិប្បត្តិមកជាមួយជានិច្ច ស្លឹកទៀបបារាំងក៏ជាជម្រើសរបស់អ្នកជំងឺក្រីក្រ
ចូរផឹកល្មមៗតាមបរិមាណដែលកំណត់ ក៏ប្រសើរជាងមិនធ្វើការព្យាបាលអ្វីឡើយដែរ។
»»បញ្ជាក់ យកទៅហាលឱ្យស្ងួតសិនចាំយកមកដាំ
ហាមដាំទាំងស្រស់ដាច់ខាត ព្រោះស្លឹកទៀបបារាំងនេះមានជាតិពិសខ្លាំង
វាអាចសំលាប់កោសិកាក្នុងរាងកាយបាន និងបុគ្គលធម្មតាមិនឈឺជំងឺនេះ ក៏ហាមផឹកដាច់ខាតដែរ។
***
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។
វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេងតែប៉ុណ្ណោះ!